menu
close បិទ
កាលបរិច្ឆេទការប្រកួតជម្រុះតំបន់អាស៊ី-អូសេអានីឆ្ពោះទៅជើងឯកពិភពលោក២០២៤

សហព័ន្ធ​កីឡា​អេឡិចត្រូនិក​អន្តរជាតិ (IeSF) នឹង​រៀបចំ​ព្រឹត្តិការណ៍​ប្រកួត​ពិភព​លោក លើក​ទី​១៦ (IESF World Esports Championship 2024) ​ចាប់​ពី​ថ្ងៃ​ទី​១១ ដល់​១៩ ខែ​វិច្ឆិកា ឆ្នាំ​២០២៤ នៅ​ទី​ក្រុង​រីយ៉ាដ ប្រទេស​អារ៉ាប៊ីសាអ៊ូឌីត។

​ព្រឹត្តិការណ៍​ IESF World Esports Championship 2024 ​មាន​៧​វិញ្ញាសា ដោយ​វិញ្ញាសា​ភាគ​ច្រើន​ត្រូវ​ប្រកួត​ជម្រុះ​ប្រចាំ​តំបន់​ និង​ទ្វីប​របស់​ខ្លួន​ជា​មុន​សិន​ទើប​ទទួល​បាន​កៅអី​ឡើង​ទៅ​ជុំ​ផ្តាច់​ព្រ័ត្រ​នៅ​ប្រទេស​អារ៉ាប៊ីសាអ៊ូឌីត។ ទោះ​បី​ជា​យ៉ាង​ណា ក្នុង​ចំណោម​វិញ្ញាសា​ទាំង​អស់​មាន​តែ​​ eFootball តែ​មួយ​គត់​ដែល​មិនចាំ​បាច់​ជម្រុះ​ប្រចាំ​តំបន់ពោល​គឺ​កីឡាករណា​ដែល​បាន​ក្លាយ​ជា​ជើងឯក​ប្រចាំ​ប្រទេស​របស់​ខ្លួន​នឹង​ទទួល​បាន​កៅអី​ធ្វើ​ដំណើរ​ទៅ​ជុំ​ផ្តាច់​ព្រ័ត្រ​ដោយ​ស្វ័យ​ប្រវត្តិ​។ ចំពោះ​វិញ្ញាសា PUBG Mobile ជម្រុះ​តែ​តាម Online ប៉ុណ្ណោះ។

ការ​ប្រកួត​ជម្រុះ​ប្រចាំ​តំបន់ និង​ទ្វីប​​ត្រូវ​បាន​ធ្វើ​ឡើង​ពីរ​ដំណាក់​កាល​គឺ ដំណាក់​កាល Online និង​ដំណាក់​កាល Offline។ ខាងក្រោម​ជា​កាល​បរិច្ឆេទ​នៃ​ការ​ប្រកួត​ជម្រុះ​ទាំង​ពីរ​ដំណាក់​កាល​ប្រចាំទ្វីប​អាស៊ី និង​អូសេអានី។

ដំណាក់​កាល Online

  • វិញ្ញាសា MLBB (បុរស) ជម្រុះ​ចាប់​ពី​ថ្ងៃ​ទី​២២ ដល់ ទី​២៥ ខែមិថុនា ឆ្នាំ​២០២៤
  • វិញ្ញាសា MLBB (នារី) ជម្រុះ​ចាប់​ពី​ថ្ងៃ​ទី​២២ ដល់​ ទី​២៥ ខែ​មិថុនា ឆ្នាំ​២០២៤
  • វិញ្ញាសា DOTA 2 ជម្រុះ​ចាប់​ពី​ថ្ងៃ​ទី​២៦ ដល់​ ទី​៣០ ខែ​មិថុនា ឆ្នាំ​២០២៤
  • វិញ្ញាសា CS2 (បុរស) ជម្រុះ​ចាប់​ពី​ថ្ងៃ​ទី​១ ដល់​ ទី៤ ខែកក្កដា ឆ្នាំ​២០២៤
  • វិញ្ញាសា CS2 (នារី) ជម្រុះ​ចាប់​ពី​ថ្ងៃ​ទី​៣ ដល់ ទី​៥ ខែ​កក្កដា ឆ្នាំ​២០២៤
  • វិញ្ញាសា PUBG Mobile ជម្រុះ​ចាប់​ពីថ្ងៃ​ទី​៧ ដល់ ទី​១០ ខែ​កក្កដា ឆ្នាំ២០២៤

ដំណាក់​កាល Offline

  • វិញ្ញាសា CS2 (បុរស) ជម្រុះ​ចាប់​ពី​ថ្ងៃ​ទី​៦ ដល់​ ទី​១៤ ខែ​កញ្ញា ឆ្នាំ​២០២៤
  • វិញ្ញាសា CS2 (នារី) ជម្រុះ​ចាប់​ពី​ថ្ងៃ​ទី៦ ដល់​ ទី​១៣ ខែ​កញ្ញា ឆ្នាំ២០២៤
  • វិញ្ញាសា DOTA 2 ជម្រុះ​ចាប់​ពី​ថ្ងៃ​ទី​៦ ដល់ ទី​១៤ ខែ​កញ្ញា ឆ្នាំ​២០២៤
  • វិញ្ញាសា MLBB (បុរស) ជម្រុះ​ចាប់​ពី​ថ្ងៃ​ទី​៦ ដល់​ ទី១៤ ខែ​កញ្ញា ឆ្នាំ​២០២៤
  • វិញ្ញាសា MLBB (នារី) ជម្រុះ​ចាប់​ពី​ថ្ងៃ​ទី​៩ ដល់ ទី​១៣ ខែ​កញ្ញា ឆ្នាំ​២០២៤
ចំណុចទាក់ទង
អត្ថបទទាក់ទង
សេចក្តី​ប្រកាសព័ត៌មានស្តីពីការ​ស្នើ​សុំ​រៀបចំការ​ប្រកួត
សេចក្តី​ប្រកាសព័ត៌មានស្តីពីការ​ស្នើ​សុំ​រៀបចំការ​ប្រកួត
EFC ជំទាស់​នឹង​ការ​ពិន័យរបស់​គណៈកម្មការ​លើ See You Soon ក្នុង​ពាន MSC 2024
EFC ជំទាស់​នឹង​ការ​ពិន័យរបស់​គណៈកម្មការ​លើ See You Soon ក្នុង​ពាន MSC 2024
ក្រុម​អ្នក​ចម្បាំង​អង្គរ​ឡើង​វគ្គ​ពាក់​កណ្តាលផ្តាច់​ព្រ័ត្រ ប៉ះ ម៉ាឡេស៊ី វគ្គជម្រុះ​តំបន់​អាស៊ី​
ក្រុម​អ្នក​ចម្បាំង​អង្គរ​ឡើង​វគ្គ​ពាក់​កណ្តាលផ្តាច់​ព្រ័ត្រ ប៉ះ ម៉ាឡេស៊ី វគ្គជម្រុះ​តំបន់​អាស៊ី​
ក្រុមនារីអ្នកចម្បាំងអង្គរ ប៉ះ​ ឥណ្ឌូណេស៊ី ប្រជែង លេខ១ក្នុងពូល ​ជម្រុះតំបន់អាស៊ី យប់នេះ
ក្រុមនារីអ្នកចម្បាំងអង្គរ ប៉ះ​ ឥណ្ឌូណេស៊ី ប្រជែង លេខ១ក្នុងពូល ​ជម្រុះតំបន់អាស៊ី យប់នេះ