menu
close បិទ
កិច្ចប្រជុំ​ស្តីពីការត្រៀមខ្លួនសម្រាប់ការប្រកួតជម្រុះថ្នាក់ជាតិទៅជើងឯកពិភពលោក

កាល​ពី​រសៀល ថ្ងៃ​ទី​៦ ខែឧសភា ឆ្នាំ​២០២៤ សហព័ន្ធកីឡាអេឡិចត្រូនិកកម្ពុជា​​បាន​រៀបចំ​កិច្ច​ប្រជុំ​​ដើម្បី​ត្រៀម​ខ្លួន​​សម្រាប់​ការ​​រៀបចំ​ព្រឹត្តិការណ៍​ប្រកួត​ជម្រុះ​ថ្នាក់​ជាតិ​ដើម្បី​ជ្រើស​រើស​ជយលាភី​ទៅ​ចូល​រួម​ប្រកួត​ជើង​ឯក​ពិភព​លលោក លើក​ទី​១៦ ឆ្នាំ​២០២៤ (IESF 16th World Esports Championship Riyahd 2024)​នៅ​ប្រទេស​អារ៉ាប៊ីសាអ៊ូឌីត។

កិច្ច​ប្រជុំ​នេះ​​ដឹក​នាំ​ដោយ​​ឯកឧត្តម លន់ សាមឌី អគ្គលេខាធិការ​សហព័ន្ធ​កីឡា​អេឡិចត្រូនិក​កម្ពុជា​ដែល​មាន​ការ​អញ្ជើញ​ចូល​រួម​ដោយ​សមាជិក​ប្រតិបត្តិ​របស់​សហព័ន្ធ និង​ក្រុម​ការងារ​ស្ម័គ្រ​ចិត្ត។ កិច្ច​ប្រជុំ​​ត្រូវ​បាន​បង្ហាញ​ពី​សមាសភាព​រៀង​ៗ​ខ្លួន និង​ការងារ​ចាំ​បាច់​ចំពោះ​មុខ។

សហព័ន្ធ​កីឡា​អេឡិចត្រូនិក​កម្ពុជា (EFC) ​រៀប​ចំ​ការ​ប្រកួត​ជើង​ឯក​ថ្នាក់​ជាតិ​៥​វិញ្ញាសា​គឺ eFootball, PUBG (Mobile), Dota 2, MLBB (Female) និង MLBB (Male) ដើម្បី​​ស្វែង​រក​ជយលាភី​តំណាង​កម្ពុជា​ឆ្ពោះ​ទៅ​ការ​ប្រកួត​ជម្រុះ​តំបន់​អាស៊ី​ដើម្បី​ស្វែង​រកកៅអី​ជើង​ឯក​ពិភព​លោក IESF World Esports Championship លើក​ទី​៦ ចាប់​ពី​ថ្ងៃ​ទី​​១១ ដល់​ទី​១៩ ខែ​វិច្ឆិកា ឆ្នាំ​២០២៤ ដែល​មាន​៧​វិញ្ញាសា នៅ​​រាជ​ធានី រីយ៉ាដ ព្រះ​រាជា​ណា​ចក្រ​អារ៉ាប៊ីសាអ៊ូឌីត៕

ចំណុចទាក់ទង
អត្ថបទទាក់ទង
សហព័ន្ធ​កីឡា​អេឡិចត្រូនិក​កម្ពុជា ជួប​ពិភាក្សា​ជា​មួយ CPL ដើម្បី​បង្កើន​ការ​អភិវឌ្ឍ eFootball Console
សហព័ន្ធ​កីឡា​អេឡិចត្រូនិក​កម្ពុជា ជួប​ពិភាក្សា​ជា​មួយ CPL ដើម្បី​បង្កើន​ការ​អភិវឌ្ឍ eFootball Console
លទ្ធផលការ​ប្រកួតក្រុម Angkor Warrios ​បុរស និង​នារី ​ជម្រុះ​ជើង​ឯក​ពិភព​លោក ប្រចាំ​តំបន់​អាស៊ីអាគ្នេយ៍
លទ្ធផលការ​ប្រកួតក្រុម Angkor Warrios ​បុរស និង​នារី ​ជម្រុះ​ជើង​ឯក​ពិភព​លោក ប្រចាំ​តំបន់​អាស៊ីអាគ្នេយ៍
កម្ពុជា ទទួល​បាន​ចំណាត់​ថ្នាក់​លេខ​ ១ ជម្រុះ IESF Esports World Championship ឆ្នាំ ២០២៥ ប្រចាំ​តំបន់​អាស៊ាន
កម្ពុជា ទទួល​បាន​ចំណាត់​ថ្នាក់​លេខ​ ១ ជម្រុះ IESF Esports World Championship ឆ្នាំ ២០២៥ ប្រចាំ​តំបន់​អាស៊ាន
EFC រៀប​ចំ​ព្រឹត្តិការណ៍​អន្តរជាតិ Exprez Mekong Warriors Invitations 2025
EFC រៀប​ចំ​ព្រឹត្តិការណ៍​អន្តរជាតិ Exprez Mekong Warriors Invitations 2025