សហព័ន្ធកីឡាអេឡិចត្រូនិកកម្ពុជា (EFC) រៀបចំការប្រកួតជើងឯកថ្នាក់ជាតិ៥វិញ្ញាសាគឺ eFootball, PUBG (Mobile), Dota 2, MLBB (Female) និង MLBB (Male) ដើម្បីស្វែងរកក្រុមជើងឯកតំណាងកម្ពុជាឆ្ពោះទៅការប្រកួតជម្រុះតំបន់អាស៊ីដើម្បីស្វែងរកកៅអីជើងឯកពិភពលោក IESF World Esports Championship លើកទី១៦ ចាប់ពីថ្ងៃទី១១ ដល់ទី១៩ ខែវិច្ឆិកា ឆ្នាំ២០២៤ ដែលមាន៧វិញ្ញាសា នៅរាជធានី រីយ៉ាដ ព្រះរាជាណាចក្រអារ៉ាប៊ីសាអ៊ូឌីត។
ខាងក្រោមជាកាលបរិច្ឆេទនៃការចុះឈ្មោះ និងការប្រកួតទាំង៥វិញ្ញាសានៅកម្ពុជា។
- វិញ្ញាសា eFootball

វិញ្ញាសា eFootball បើកចុះឈ្មោះចូលរួមប្រកួតនៅថ្ងៃទី៣ ដល់ទី៩ ខែឧសភា ឆ្នាំ២០២៤។ ការប្រកួតនឹងធ្វើថ្ងៃគឺទី១០-១១-១២-១៣ ខែឧសភា ឆ្នាំ២០២៤។ កីឡាករទទួលបានចំណាត់ថ្នាក់លេខ១នឹងទៅប្រកួតជើងឯកពិភពលោកនៅប្រទេសអារ៉ាប៊ីសាអ៊ូឌីតតែម្តង។
- វិញ្ញាសា PUBG (Mobile)

វិញ្ញាសា PUBG (Mobile) បើកចុះឈ្មោះចាប់ពីថ្ងៃទី១០ ដល់ទី១៧ ខែឧសភា ឆ្នាំ២០២៤។ ក្រុមចំនួន១២៨នឹងជ្រើសរើសសម្រាប់ការប្រកួតចាប់ពីថ្ងៃទី៨ ដល់ទី២១ ខែឧសភា ឆ្នាំ២០២៤។
- វិញ្ញាសា Dota 2

វិញ្ញាសា Dota 2 បើកចុះឈ្មោះចាប់ពីថ្ងៃទី១៧ ដល់ទី២៣ ខែឧសភា ឆ្នាំ២០២៤។ ការប្រកួតមានរយៈពេល៣ថ្ងៃគឺនៅថ្ងៃទី២៤-២៥-២៦ ខែឧសភា ឆ្នាំ២០២៤។
- វិញ្ញាសា MLBB Female

វិញ្ញាសា MLBB នឹងមានការប្រកួតវិញ្ញាសាទាំងបុរស និងនារី។ សម្រាប់វិញ្ញាសាផ្នែកនារី MLBB Female បើកការចុះឈ្មោះនៅថ្ងៃទី២០ ដល់ទី២៦ ខែឧសភា ឆ្នាំ២០២៤។ ការប្រកួតធ្វើនៅថ្ងៃទី២៧ ដល់ទី៣០ ខែឧសភា ឆ្នាំ២០២៤។
- វិញ្ញាសា MLBB Male

ចំពោះវិញ្ញាសាបុរស MLBB Male បើកការចុះឈ្មោះចាប់ពីថ្ងៃទី២៦ ដល់ទី៣០ ខែឧសភា ឆ្នាំ២០២៤។ ការប្រកួតធ្វើចាប់ពីថ្ងៃទី៣១ ខែឧសភា ដល់ថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០២៤។
- ការប្រកួតជម្រុះតំបន់អាស៊ី
ក្រុមទទួលបានចំណាត់ថ្នាក់លេខ១នឹងក្លាយជាក្រុមជម្រើសជាតិកម្ពុជាដើម្បីចូលរួមប្រកួតជម្រុះតំបន់អាស៊ីចាប់ពីថ្ងៃទី២០ ដល់ទី៣០ ខែមិថុនា និងបន្តនៅថ្ងៃទី៤ ខែកញ្ញា ដល់ទី១៥ ខែកញ្ញា ឆ្នាំ២០២៤។
- ការប្រកួត IESF World Esports Championship
ព្រឹត្តិការណ៍កីឡាអេឡិចត្រូនិកពិភពលោក លើកទី១៦ ចាប់ពីថ្ងៃទី១១ ដល់ទី១៩ ខែវិច្ឆិកា ឆ្នាំ២០២៤ ដែលមាន៧វិញ្ញាសា នៅរាជធានី រីយ៉ាដ ព្រះរាជាណាចក្រអារ៉ាប៊ីសាអ៊ូឌីត។
ក្រុមអត្តពលិកអេឡិចត្រូនិកជម្រើសជាតិកម្ពុជា Angkor Warriors ទាំងបុរស និងនារី នឹងទៅប្រកួតកីឡាអេឡិចត្រូនិកជើងឯកពិភពលោក
ឯកឧត្តម លន់ សាមឌី អគ្គលេខាធិការសហព័ន្ធកីឡាអេឡិចត្រូនិកកម្ពុជា បានជួបពិភាក្សាការងារជាមួយ ក្រុមហ៊ុនខេមបូឌានព្រីមៀរលីគ (CPL) តំណាង
ក្រុមកីឡាអេឡិចត្រូនិកជម្រើសជាតិកម្ពុជា ទាំងបុរស និងនារី បានប្រកួត ជម្រុះក្នុងព្រឹត្តិការណ៍កីឡាអេឡិចត្រូនិកពិភពលោក
ក្រុមកីឡាអេឡិចត្រូនិកកម្ពុជា អ្នកចម្បាំងអង្គរ (Angkor Warriors) ទទួលបានចំណាត់ថ្នាក់លេខ ១ សម្រាប់ការប្រកួតជើងឯកពិភពលោក
