menu
close បិទ
កម្មវិធីប្រកួតជើង​ឯក​ថ្នាក់​ជាតិ​ Esports ឆ្ពោះ​ទៅជើងឯកពិភព​លោក

សហព័ន្ធ​កីឡា​អេឡិចត្រូនិក​កម្ពុជា (EFC) ​រៀប​ចំ​ការ​ប្រកួត​ជើង​ឯក​ថ្នាក់​ជាតិ​៥​វិញ្ញាសា​គឺ eFootball, PUBG (Mobile), Dota 2, MLBB (Female) និង MLBB (Male) ដើម្បី​​ស្វែង​រក​ក្រុម​ជើងឯក​​តំណាង​កម្ពុជា​ឆ្ពោះ​ទៅ​ការ​ប្រកួត​ជម្រុះ​តំបន់​អាស៊ី​ដើម្បី​ស្វែង​រកកៅអី​ជើង​ឯក​ពិភព​លោក IESF World Esports Championship លើក​ទី១​៦ ចាប់​ពី​ថ្ងៃ​ទី​​១១ ដល់​ទី​១៩ ខែ​វិច្ឆិកា ឆ្នាំ​២០២៤ ដែល​មាន​៧​វិញ្ញាសា នៅ​​រាជ​ធានី រីយ៉ាដ ព្រះ​រាជា​ណា​ចក្រ​អារ៉ាប៊ីសាអ៊ូឌីត។

ខាង​ក្រោម​ជា​កាលបរិច្ឆេទ​នៃ​ការ​ចុះ​ឈ្មោះ និង​ការ​ប្រកួត​ទាំង​៥​វិញ្ញាសា​នៅ​កម្ពុជា។

  • វិញ្ញាសា eFootball

វិញ្ញាសា eFootball បើកចុះឈ្មោះចូលរួមប្រកួតនៅថ្ងៃទី៣ ដល់ទី៩ ខែឧសភា ឆ្នាំ២០២៤។ ការប្រកួតនឹងធ្វើថ្ងៃ​គឺ​ទី១០-១១-១២-១៣ ខែឧសភា ឆ្នាំ២០២៤។ កីឡាករ​ទទួល​បាន​ចំណាត់​ថ្នាក់​លេខ១​នឹង​ទៅ​ប្រកួត​ជើងឯក​ពិភព​លោក​នៅ​ប្រទេស​អារ៉ាប៊ីសាអ៊ូឌីត​តែ​ម្តង។

  • វិញ្ញាសា PUBG (Mobile)

វិញ្ញាសា PUBG (Mobile) បើកចុះឈ្មោះចាប់ពីថ្ងៃទី១០ ដល់ទី១៧ ខែឧសភា ឆ្នាំ២០២៤។ ក្រុមចំនួន១២៨នឹងជ្រើសរើសសម្រាប់ការប្រកួតចាប់ពីថ្ងៃទី៨ ដល់ទី២១ ខែឧសភា ឆ្នាំ២០២៤។

  • វិញ្ញាសា Dota 2

វិញ្ញាសា Dota 2 បើកចុះឈ្មោះចាប់ពីថ្ងៃទី១៧ ដល់ទី២៣ ខែឧសភា ឆ្នាំ២០២៤។ ការប្រកួតមានរយៈពេល៣ថ្ងៃគឺនៅថ្ងៃទី២៤-២៥-២៦ ខែឧសភា ឆ្នាំ២០២៤។

  • វិញ្ញាសា MLBB Female

វិញ្ញាសា MLBB នឹងមានការប្រកួតវិញ្ញាសាទាំងបុរស និងនារី។ សម្រាប់វិញ្ញាសាផ្នែកនារី MLBB Female បើកការចុះឈ្មោះនៅថ្ងៃទី២០ ដល់ទី២៦ ខែឧសភា ឆ្នាំ២០២៤។ ការប្រកួតធ្វើនៅថ្ងៃទី២៧ ដល់ទី៣០ ខែឧសភា ឆ្នាំ២០២៤។

  • វិញ្ញាសា MLBB Male

ចំពោះវិញ្ញាសាបុរស MLBB Male បើកការចុះឈ្មោះចាប់ពីថ្ងៃទី២៦ ដល់ទី៣០ ខែឧសភា ឆ្នាំ២០២៤។ ការប្រកួតធ្វើចាប់ពីថ្ងៃទី៣១ ខែឧសភា ដល់ថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០២៤។

  • ការប្រកួតជម្រុះតំបន់អាស៊ី

ក្រុមទទួលបានចំណាត់ថ្នាក់លេខ១នឹងក្លាយជាក្រុមជម្រើសជាតិកម្ពុជាដើម្បីចូលរួមប្រកួតជម្រុះតំបន់អាស៊ីចាប់ពីថ្ងៃទី២០ ដល់ទី៣០ ខែមិថុនា និងបន្តនៅថ្ងៃទី៤ ខែកញ្ញា ដល់ទី១៥ ខែកញ្ញា ឆ្នាំ២០២៤។

  • ការ​ប្រកួត IESF World Esports Championship

ព្រឹត្តិការណ៍​កីឡា​អេឡិចត្រូនិក​ពិភព​លោក លើក​ទី​១៦ ចាប់​ពី​ថ្ងៃ​ទី​​១១ ដល់​ទី​១៩ ខែ​វិច្ឆិកា ឆ្នាំ​២០២៤ ដែល​មាន​៧​វិញ្ញាសា នៅ​​រាជ​ធានី រីយ៉ាដ ព្រះ​រាជា​ណា​ចក្រ​អារ៉ាប៊ីសាអ៊ូឌីត។

ចំណុចទាក់ទង
អត្ថបទទាក់ទង
សេចក្តី​ប្រកាសព័ត៌មានស្តីពីការ​ស្នើ​សុំ​រៀបចំការ​ប្រកួត
សេចក្តី​ប្រកាសព័ត៌មានស្តីពីការ​ស្នើ​សុំ​រៀបចំការ​ប្រកួត
EFC ជំទាស់​នឹង​ការ​ពិន័យរបស់​គណៈកម្មការ​លើ See You Soon ក្នុង​ពាន MSC 2024
EFC ជំទាស់​នឹង​ការ​ពិន័យរបស់​គណៈកម្មការ​លើ See You Soon ក្នុង​ពាន MSC 2024
ក្រុម​អ្នក​ចម្បាំង​អង្គរ​ឡើង​វគ្គ​ពាក់​កណ្តាលផ្តាច់​ព្រ័ត្រ ប៉ះ ម៉ាឡេស៊ី វគ្គជម្រុះ​តំបន់​អាស៊ី​
ក្រុម​អ្នក​ចម្បាំង​អង្គរ​ឡើង​វគ្គ​ពាក់​កណ្តាលផ្តាច់​ព្រ័ត្រ ប៉ះ ម៉ាឡេស៊ី វគ្គជម្រុះ​តំបន់​អាស៊ី​
ក្រុមនារីអ្នកចម្បាំងអង្គរ ប៉ះ​ ឥណ្ឌូណេស៊ី ប្រជែង លេខ១ក្នុងពូល ​ជម្រុះតំបន់អាស៊ី យប់នេះ
ក្រុមនារីអ្នកចម្បាំងអង្គរ ប៉ះ​ ឥណ្ឌូណេស៊ី ប្រជែង លេខ១ក្នុងពូល ​ជម្រុះតំបន់អាស៊ី យប់នេះ