សហព័ន្ធកីឡាអេឡិចត្រូនិកកម្ពុជា (EFC) រៀបចំការប្រកួតជើងឯកថ្នាក់ជាតិលើវិញ្ញាសា MLBB ដើម្បីស្វែងរកក្រុមជើងឯកតំណាងកម្ពុជាឆ្ពោះទៅការប្រកួតជម្រុះតំបន់អាស៊ីដើម្បីស្វែងរកកៅអីជើងឯកពិភពលោក IESF World Esports Championship ជុំជ្តាច់ព្រ័ត្រឆ្នាំ២០២៤។

វិញ្ញាសា MLBB នឹងមានការប្រកួតវិញ្ញាសាទាំងបុរស និងនារី។ សម្រាប់វិញ្ញាសាផ្នែកនារី MLBB Female បើកការចុះឈ្មោះនៅថ្ងៃទី២០ ដល់ទី២៦ ខែឧសភា ឆ្នាំ២០២៤។ ការប្រកួតធ្វើនៅថ្ងៃទី២៧ ដល់ទី៣០ ខែឧសភា ឆ្នាំ២០២៤។

ចំពោះវិញ្ញាសាបុរស MLBB Male បើកការចុះឈ្មោះចាប់ពីថ្ងៃទី២៦ ដល់ទី៣០ ខែឧសភា ឆ្នាំ២០២៤។ ការប្រកួតធ្វើចាប់ពីថ្ងៃទី៣១ ខែឧសភា ដល់ថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០២៤។

ក្រុមទទួលបានចំណាត់ថ្នាក់លេខ១នឹងក្លាយជាក្រុមជម្រើសជាតិកម្ពុជាសម្រាប់ការចូលរួមប្រកួតជម្រុះតំបន់អាស៊ីចាប់ពីថ្ងៃទី២០ ដល់ទី៣០ ខែមិថុនា និងបន្តនៅថ្ងៃទី៤ ខែកញ្ញា ដល់ទី១៥ ខែកញ្ញា ឆ្នាំ២០២៤។

សហព័ន្ធកីឡាអេឡិចត្រូនិកអន្តរជាតិ (IeSF) នឹងរៀបចំព្រឹត្តិការណ៍ប្រកួតពិភពលោក IESF World Esports Championship 2024 លើកទី៦ មាន៧វិញ្ញាសា ចាប់ពីថ្ងៃទី១១ ដល់១៩ ខែវិច្ឆិកា ឆ្នាំ២០២៤ នៅទីក្រុងរីយ៉ាដ ប្រទេសអារ៉ាប៊ីសាអ៊ូឌីត។
ខាងក្រោមជាប្រាក់រង្វាន់ជើងឯកពិភពលោកសម្រាប់វិញ្ញាសា MLBB




ឯកឧត្តម លន់ សាមឌី អគ្គលេខាធិការសហព័ន្ធកីឡាអេឡិចត្រូនិកកម្ពុជា បានជួបពិភាក្សាការងារជាមួយ ក្រុមហ៊ុនខេមបូឌានព្រីមៀរលីគ (CPL) តំណាង

ក្រុមកីឡាអេឡិចត្រូនិកជម្រើសជាតិកម្ពុជា ទាំងបុរស និងនារី បានប្រកួត ជម្រុះក្នុងព្រឹត្តិការណ៍កីឡាអេឡិចត្រូនិកពិភពលោក

ក្រុមកីឡាអេឡិចត្រូនិកកម្ពុជា អ្នកចម្បាំងអង្គរ (Angkor Warriors) ទទួលបានចំណាត់ថ្នាក់លេខ ១ សម្រាប់ការប្រកួតជើងឯកពិភពលោក

សហព័ន្ធកីឡាអេឡិចត្រូនិកកម្ពុជា (EFC) បានរៀបចំព្រឹត្តិការណ៍កីឡាអេឡិចត្រូនិកប្រចាំតំបន់អាស៊ីអាគ្នេហ៍ជាលើកដំបូង