សហព័ន្ធកីឡាអេឡិចត្រូនិកកម្ពុជា (EFC) រៀបចំការប្រកួតជើងឯកថ្នាក់ជាតិលើវិញ្ញាសា Dota 2 ដើម្បីស្វែងរកក្រុមជើងឯកតំណាងកម្ពុជាឆ្ពោះទៅការប្រកួតជម្រុះតំបន់អាស៊ីដើម្បីស្វែងរកកៅអីជើងឯកពិភពលោក IESF World Esports Championship ជុំជ្តាច់ព្រ័ត្រឆ្នាំ២០២៤។

វិញ្ញាសា Dota 2 បើកចុះឈ្មោះចាប់ពីថ្ងៃទី១៧ ដល់ទី២៣ ខែឧសភា ឆ្នាំ២០២៤។ ការប្រកួតមានរយៈពេល៣ថ្ងៃគឺនៅថ្ងៃទី២៤-២៥-២៦ ខែឧសភា ឆ្នាំ២០២៤។
ក្រុមទទួលបានចំណាត់ថ្នាក់លេខ១នឹងក្លាយជាក្រុមជម្រើសជាតិកម្ពុជាសម្រាប់ការចូលរួមប្រកួតជម្រុះតំបន់អាស៊ីចាប់ពីថ្ងៃទី២០ ដល់ទី៣០ ខែមិថុនា និងបន្តនៅថ្ងៃទី៤ ខែកញ្ញា ដល់ទី១៥ ខែកញ្ញា ឆ្នាំ២០២៤។

សហព័ន្ធកីឡាអេឡិចត្រូនិកអន្តរជាតិ (IeSF) នឹងរៀបចំព្រឹត្តិការណ៍ប្រកួតពិភពលោក លើកទី៦ ចាប់ពីថ្ងៃទី១១ ដល់១៩ ខែវិច្ឆិកា ឆ្នាំ២០២៤ នៅទីក្រុងរីយ៉ាដ ប្រទេសអារ៉ាប៊ីសាអ៊ូឌីត។ ការប្រកួតព្រឹត្តិការណ៍ពិភពលោកឆ្នាំ២០២៤ IESF World Esports Championship 2024 នេះមាន៧វិញ្ញាសា។
ការចុះឈ្មោះធ្វើឡើងតាមរយៈអនឡាញ (Online Registration) តាមតំណរភ្ជាប់នេះ https://register.re-esport.com/games/dota
ខាងក្រោមជាប្រាក់រង្វាន់សម្រាប់ជើងឯកពិភពលោកសម្រាប់វិញ្ញាសា Dota 2



ឯកឧត្តម លន់ សាមឌី អគ្គលេខាធិការសហព័ន្ធកីឡាអេឡិចត្រូនិកកម្ពុជា បានជួបពិភាក្សាការងារជាមួយ ក្រុមហ៊ុនខេមបូឌានព្រីមៀរលីគ (CPL) តំណាង

ក្រុមកីឡាអេឡិចត្រូនិកជម្រើសជាតិកម្ពុជា ទាំងបុរស និងនារី បានប្រកួត ជម្រុះក្នុងព្រឹត្តិការណ៍កីឡាអេឡិចត្រូនិកពិភពលោក

ក្រុមកីឡាអេឡិចត្រូនិកកម្ពុជា អ្នកចម្បាំងអង្គរ (Angkor Warriors) ទទួលបានចំណាត់ថ្នាក់លេខ ១ សម្រាប់ការប្រកួតជើងឯកពិភពលោក

សហព័ន្ធកីឡាអេឡិចត្រូនិកកម្ពុជា (EFC) បានរៀបចំព្រឹត្តិការណ៍កីឡាអេឡិចត្រូនិកប្រចាំតំបន់អាស៊ីអាគ្នេហ៍ជាលើកដំបូង