សហព័ន្ធកីឡាអេឡិចត្រូនិកកម្ពុជា (EFC) មានកិត្តិយសូមជំរាបជូនដល់មហាគ្រួសារកីឡាអេឡិចត្រូនិក និងមហាជនជ្រាបថា សហព័ន្ធកីឡាអេឡិចត្រូនិកកម្ពុជាត្រូវបានទទួលស្គាល់ជាសមាជិកពេញសិទ្ធិរបស់សហព័ន្ធកីឡាអេឡិចត្រូនិកសកល (Global Esports Federation) ចាប់ពីខែកុម្ភៈ ឆ្នាំ២០២៤តទៅ។
ការក្លាយជាសមាជិកពេញសិទ្ធិនេះ ភាគីទាំងពីរប្តេជ្ញាចិត្តធ្វើការរួមគ្នាក្នុងស្មារតីកិច្ចសហប្រតិបត្តិការ ការឧបត្ថម្ភគាំទ្រ និងការអភិវឌ្ឍកីឡាអេឡិចត្រូនិកឲ្យរីកចម្រើនទាំងនៅប្រទេសកម្ពុជា និងសាកលលោក។
សូមបញ្ជាក់ថា សហព័ន្ធកីឡាអេឡិចត្រូនិកកម្ពុជាគឺជាស្ថាប័នកីឡាតែមួយគត់ដែលគ្រប់គ្រង ជំរុញ ផ្សព្វផ្សាយ និងអភិវឌ្ឍកីឡា Esports នៅក្នុងប្រទេសកម្ពុជាដែលទទួលស្គាល់ជាផ្លូវការដោយគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា និងក្រសួងអប់រំ យុវជន និងកីឡា។ សហព័ន្ធ EFC ក៏ជាសមាជិកពេញសិទ្ធិរបស់សហព័ន្ធកីឡាអេឡិចត្រូនិកអាស៊ីអាគ្នេយ៍ សហព័ន្ធកីឡាអេឡិចត្រូនិកអាស៊ី និងសហព័ន្ធកីឡាអេឡិចត្រូនិកអន្តរជាតិ៕


ឯកឧត្តមបណ្ឌិត ជា ច័ន្ទបរិបូរណ៍ ប្រធានសហព័ន្ធកីឡាអេឡិចត្រូនិកកម្ពុជា និងគណៈកម្មការរប្រតិបត្តិបានរៀបចំកិច្ចប្រជុំជាមួយក្រុមការងារ

សហព័ន្ធកីឡាអេឡិចត្រូនិកកម្ពុជា (EFC) បានរៀបចំព្រឹត្តិការណ៍កីឡាអេឡិចត្រូនិកប្រចាំតំបន់អាស៊ីអាគ្នេហ៍ជាលើកដំបូង

រាជធានីភ្នំពេញ ថ្ងៃទីសុក្រ ទី១១ ខែកក្កដា ឆ្នាំ២០២៥ សហព័ន្ធកីឡាអេឡិចត្រូនិកកម្ពុជា សមាគមវប្បធម៌ចិន និងក្រុមហ៊ុន អេជី ថេកណូឡូជី អ៊ិនវេសមិន ឯ.ក

ពិធីចុះអនុស្សរណៈនៃការយោគយល់គ្នារវាង អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន និងសហព័ន្ធកីឡាអេឡិចត្រូនិកកម្ពុជា