ក្រុមកីឡាអេឡិចត្រូនិកកម្ពុជា See You Soon ត្រូវប្រកួតជាមួយក្រុមរបស់ប្រទេសអារ៉ាប៊ីសាអ៊ូឌីត Triple Esports សម្រាប់ការប្រកួតវគ្គសន្សំពិន្ទុក្នុងពូល លើកទី២ ក្នុងព្រឹត្តិការណ៍ប្រកួតជើងឯកពិភពលោក M5 World Championship លើវិញ្ញាសា Mobile Legends: Bang Bang វេលាម៉ោង១រសៀល ថ្ងៃចន្ទ ទី៤ ខែធ្នូ ឆ្នាំ២០២៣ នៅប្រទេសហ្វីលីពីន។
ក្រុម See You Soon របស់កម្ពុជាស្ថិតនៅក្នុងពូល A ដែលមានក្រុមខ្លាំង ONIC Esports របស់ប្រទេសឥណ្ឌូណេស៊ី ក្រុម Triple Esports របស់ប្រទេសអារ៉ាប៊ីសាអ៊ូឌីត និងក្រុម Bigetron Sons របស់ប្រទេសប្រេស៊ីល។

ការប្រកួតសន្សំពិន្ទុក្នុងពូលលើកទី១ កាលពីម្សិលមិញ See You Soon បានយកឈ្នះលើក្រុមរបស់ប្រេស៊ីល Bigetron Sons ដោយលទ្ធផល ២-០ ដើម្បីឈរលេខ២ក្នុងពូល ខណៈ ONIC Esports កំពុងឈរលេខ១ ក៏បានយកឈ្នះលើក្រុមរបស់ប្រេស៊ីលដោយលទ្ធផល ២-០ ដែរ។ ដូច្នេះប្រសិនបើក្រុមកម្ពុជាទទួលបានជ័យជម្នះលើអារ៉ាប៊ីសាអ៊ូឌីត Triple Esports នារសៀលនេះបាន ពួកគេនឹងបានឡើងទៅកាន់វគ្គ៨ក្រុមចុងក្រោយ បើទោះជាការប្រកួតចុងក្រោយជាមួយ ONIC Esports ចាញ់ក៏ដោយ ប៉ុន្តែគ្រាន់តែប្រែប្រួលចំណាត់ថ្នាក់លេខ១ ឬលេខ២ប៉ុណ្ណោះ។
ការប្រកួតជើងឯកពិភពលោក M5 World Championship មាន១៦ក្រុមនៅជុំផ្តាច់ព្រ័ត្រ បន្ទាប់ពីប្រកួតជម្រុះតាំងពីថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០២៣។ ក្រុមទាំង១៦ក្រុម ត្រូវបានចាប់ឆ្នោតបែងចែកជា៤ពូលដែលក្នុងមួយពូលៗមាន៤ក្រុម។

ការប្រកួតសន្សំពិន្ទុក្នុងពូលដែលចាប់ពីថ្ងៃទី២ ដល់ទី៧ ខែធ្នូ គឺជ្រើសរើសយកក្រុមលេខ១ និងលេខ២ឡើងទៅកាន់វគ្គ៨ក្រុមចុងក្រោយ។ ការប្រកួតវគ្គ៨ក្រុមចុងក្រោយដែលចាប់ពីថ្ងៃទី៩ ដល់ទី១៧ ខែធ្នូ ប្រើរូបមន្តគឺក្រុមឈ្នះឡើងទៅវគ្គបន្តស្ថិតនៅ Upper Bracket និងក្រុមចាញ់នៅមិនទាន់អស់ឱកាសទេដោយស្ថិតនៅ Lower Bracket ដើម្បីប្រកួតជាមួយក្រុមចាញ់ដូចគ្នាដើម្បីរកឱកាសទៅវគ្គបន្ត។ អ្នកចាញ់នៅវគ្គ Lower Bracket ទើបអស់ឱកាស។
ការប្រកួតចាប់ពីវគ្គ៨ក្រុមចុងក្រោយរហូតដល់វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រគឺប្រើពេល៥ហ្គេម (Bo5) ខណៈការប្រកួតវគ្គផ្តាច់ព្រ័ត្រគឺប្រើពេល៧ហ្គេម (Bo7)។ចំពោះប្រាក់រង្វាន់ ក្រុមដែលចូលរួមចាប់តាំងពីវគ្គជម្រុះរហូតដល់វគ្គផ្តាច់ព្រ័ត្រ សុទ្ធតែទទួលលបានតាមចំណាត់ថ្នាក់ផ្សេងៗគ្នា។ រហូតដល់ពេលនេះរកឃើញក្រុមចំណាត់ថ្នាក់ពីលេខ១៧ ដល់លេខ២២រួចហើយ។ នៅសល់១៦ក្រុមដែលប្រជែងគ្នានៅជុំផ្តាច់ព្រ័ត្រ។

ប្រាក់រង្វាន់មានដូចខាងក្រោម៖
- លេខ១៖ ៣០ម៉ឺនដុល្លារ
- លេខ២៖ ១២ម៉ឺនដុល្លារ
- លេខ៣៖ ៨ម៉ឺនដុល្លារ
- លេខ៤៖ ៥,៥ម៉ឺនដុល្លារ
- លេខ៥-៦៖ ៤ម៉ឺនដុល្លារដូចគ្នា
- លេខ៧-៨៖ ៣ម៉ឺនដុល្លារដូចគ្នា
- លេខ៩-១២៖ ២ម៉ឺនដុល្លារដូចគ្នា
- លេខ១៣-១៦៖ ១,៥ម៉ឺនដុល្លារដូចគ្នា
- លេខ១៧-២២៖ ១ម៉ឺនដុល្លារដូចគ្នា

ការប្រកួតជម្រុះថ្នាក់ជាតិដើម្បីស្វែងក្រុមជើងឯកតំណាងឲ្យ អ្នកច្បាំងអង្គរ ទៅចូលរួមប្រកួតជើងឯកពិភពលោក World Esports Championship

សហព័ន្ធកីឡាអេឡិចត្រូនិកកម្ពុជា និងដៃគូសហការណ៍គ្រោងនឹងរៀបចំឡើងក្នុងឆ្នាំ២០២៥ លើវិញ្ញាសា Mobile Legends: Bang Bang

ព្រឹត្តិការណ៍ប្រកួតអន្តរជាតិចិន-អាស៊ាននេះរៀបចំឡើងដោយ សហព័ន្ធកីឡាអេឡិចត្រូនិកអាស៊ី ដែលនឹងរៀបចំនៅទីក្រុងណាននីង ប្រទេសចិន ដែលមកពីតំបន់អាស៊ានចូលរួមជាមួយម្ចាស់ផ្ទះចិន។

ក្រុមកីឡាការិនី CFU Serendipity លើវិញ្ញាសា Mobile Legends: Bang Bang បានឡើងទៅកាន់វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រហើយ