នៅល្ងាច ថ្ងៃសុក្រ ទី១៧ ខែវិច្ឆិកា ឆ្នាំ២០២៣ ឯកឧត្តម លន់ សាមឌី អគ្គលេខាធិការ តំណាងឯកឧត្តម ជា ច័ន្ទបរិបូរណ៍ ប្រធានសហព័ន្ធ និងក្រុមកីឡាករជម្រើសជាតិកីឡាអេឡិចត្រូនិក អ្នកចម្បាំងអង្គរ (Angkor Warriors) បានចូលរួមក្នុងពិធីអបអរសាទរជោគជ័យ នៃការរៀបចំការប្រកួតកីឡាស៊ីហ្គេមលើកទី៣២ និងអាស៊ានប៉ារ៉ាហ្គេមលើកទី១២ ដែលកម្ពុជាជាម្ចាស់ផ្ទះ ដែលរៀបចំធ្វើឡើងនៅពហុកីឡាដ្ឋានជាតិមរតកតេជោ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត។
ក្នុងឱកាសនោះ ឯកឧត្តម លន់ សាមឌី ក៏បានឡើងទទួលនូវលិខិតថ្លែងអំណរគុណ របស់គណៈកម្មាធិការជាតិរៀបចំព្រឹត្តិការណ៍កីឡាអាស៊ីអាគ្នេយ៍ (CAMSOC) ពីសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ផងដែរ។



ឯកឧត្តមបណ្ឌិត ជា ចន្ទបរិបូរណ៍ ត្រូវបានអង្គមហាសន្និបាតបោះឆ្នោតសម្រេចឲ្យក្លាយជាប្រធានសហព័ន្ធកីឡាអេឡិចត្រូនិកកម្ពុជា (EFC)
សហព័ន្ធកីឡាអេឡិចត្រូនិកកម្ពុជា បានរៀបចំកិច្ចប្រជុំពិគ្រោះយោបល់ស្តីពី«កំណែទម្រង់ការផ្សព្វផ្សាយ និងការអត្ថាធិប្បាយលើកីឡាអេឡិចត្រូនិកកម្ពុជា»
សហព័ន្ធកីឡាអេឡិចត្រូនិកកម្ពុជាស្នើឲ្យម្ចាស់ គណនី ផេកហ្វេសប៊ុក (Page) និងគេហទំព័រ (Website) និងប្រព័ន្ធផ្សព្វផ្សាយសង្គមទាំងអស់
ឯកឧត្តម លន់ សាមឌី អគ្គលេខាធិការសហព័ន្ធកីឡាអេឡិចត្រូនិកកម្ពុជា បានជួបពិភាក្សាការងារជាមួយ ក្រុមហ៊ុនខេមបូឌានព្រីមៀរលីគ (CPL) តំណាង
