នាព្រឹកថ្ងៃសៅរ៍ ទី៧ ខែតុលា ឆ្នាំ២០២៣ សហព័ន្ធកីឡាអេឡិចត្រូនិកកម្ពុជា បានរៀបចំសន្និបាតវិសាមញ្ញ អាណត្តិទី៣ (២០២២-២០២៦) របស់ខ្លួន ក្រោមអធិបតីភាព ឯកឧត្តម ជា ច័ន្ទបរិបូរណ៍ រដ្ឋលេខាធិការ ក្រសួងព័ត៌មាន និងជាប្រធានសហព័ន្ធកីឡាអេឡិចត្រូនិកកម្ពុជា ឯកឧត្តម ណយ ផាណា អគ្គលេខាធិការរងគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា ឯកឧត្តម អ៊ុក ឌីវ៉ង់ អគ្គនាយករង អគ្គនាយកដ្ឋានកីឡា នៃក្រសួងអប់រំ យុវជន និងកីឡា ដោយមានការចូលរួមពីសមាជិកគណៈកម្មាធិការប្រតិបត្តិសហព័ន្ធ សមាជិកក្រុម និងក្លឹប អាជ្ញាកណ្តាល-ចៅក្រមរបស់សហព័ន្ធមួយចំនួនផងដែរ។
អង្គសន្និបាតវិសាមញ្ញ បានជជែកពិភាក្សាទៅលើប្រការមួយចំនួន និងបានអនុម័ត ធ្វើវិសោធនកម្មលក្ខន្តិកៈសហព័ន្ធក្នុងនោះបានប្រកាសតែងតាំងទីប្រឹក្សាជាន់ខ្ពស់ ១ រូប និងទីប្រឹក្សាចំនួន ៣ រូបផងដែរ៕










សហព័ន្ធកីឡាអេឡិចត្រូនិកកម្ពុជា (EFC) បានចូលរួម ក្នុងពិធីអបអរសាទរទិវាអន្តរជាតិ ប្រយុទ្ធប្រឆាំងគ្រឿងញៀន ថ្ងៃទី២៦ ខែមិថុនា ឆ្នាំ ២០២៦
ស្តីពីការចុះត្រួតពិនិត្យ និងវាយតម្លៃ ក្លឹប និងក្រុមកីឡាអេឡិចត្រូនិក (Cyber Cafe & Team sports) ដែលជាសមាជិក សហព័ន្ធកីឡាអេឡិចត្រូនិកកម្ពុជា ជាប្រចាំរៀងរាល់ ៦ ខែម្តង។
ឯកឧត្តមបណ្ឌិត ជា ចន្ទបរិបូរណ៍ ត្រូវបានអង្គមហាសន្និបាតបោះឆ្នោតសម្រេចឲ្យក្លាយជាប្រធានសហព័ន្ធកីឡាអេឡិចត្រូនិកកម្ពុជា (EFC)
សហព័ន្ធកីឡាអេឡិចត្រូនិកកម្ពុជា បានរៀបចំកិច្ចប្រជុំពិគ្រោះយោបល់ស្តីពី«កំណែទម្រង់ការផ្សព្វផ្សាយ និងការអត្ថាធិប្បាយលើកីឡាអេឡិចត្រូនិកកម្ពុជា»
